-->

សេចក្ដីអំពាវនាវ

សាលាបឋមសិក្សាអំពាក់១ ពិតជាត្រូវការនូវរាល់ជំនួយសប្បុរសធម៌ផ្សេងៗ ដើម្បីអភិវឌ្ឍន៍សាលារៀនបន្ថែមទៀត ទំនាក់ទំនង 0719798866 🙏សូមអរគុណ 🙏

សាលាបឋមសិក្សាអំពាក់១ ចូលរួមយុទ្ធនាការកាត់បន្ថយប្លាស្ទិកជាមួយសិស្សានុសិស្ស ៣៣៤ នាក់ ,Joining the National Campaign: "Today, I Do Not Use Plastic Bags"

សាលាបឋមសិក្សាអំពាក់១ ចូលរួមយុទ្ធនាការ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ»

Ampeak 1 Primary School Joins "Today, I Do Not Use Plastic Bags" Campaign


ឆ្លើយតបតាមការអំពាវនាវរបស់ក្រសួងបរិស្ថាន សាលាបឋមសិក្សាអំពាក់១ បានអនុវត្តយុទ្ធនាការកាត់បន្ថយប្លាស្ទិកយ៉ាងសកម្ម ដោយមានការចូលរួមពី លោកគ្រូ អ្នកគ្រូ ១២ រូប និង សិស្សានុសិស្ស ៣៣៤ នាក់។ យើងទាំងអស់គ្នាបានប្តេជ្ញាចិត្តថា៖ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ»

In response to the Ministry of Environment's initiative, Ampeak 1 Primary School has actively implemented the plastic reduction campaign. With the participation of 12 teachers and 334 students, we collectively pledged: "Today, I Do Not Use Plastic Bags" to ensure a cleaner and greener school environment.

យុទ្ធនាការនេះត្រូវបានផ្តួចផ្តើមឡើងដោយ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន ដើម្បីលើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋ និងសោភ័ណភាពមូលដ្ឋាន។ បច្ចុប្បន្ន មានសិស្សានុសិស្សជាង ១ លាននាក់ នៅតាមសាលារៀនជាង ១០០០ កន្លែងទូទាំងប្រទេស បានចូលរួមយ៉ាងសកម្ម។

This national campaign was initiated by Dr. Eang Sophalleth, Minister of Environment, to improve public well-being and local aesthetics. To date, over 1 million students from more than 1,000 schools across the country have actively participated in this movement.

📸 រូបភាពសកម្មភាព / Campaign Photos

រូបភាព👇






✍️ រៀបរៀងដោយ (By): លោកគ្រូ ប៉ោលេង (Mr. Por Leng)
© រក្សាសិទ្ធិ (Copyright): សាលាបឋមសិក្សាអំពាក់១

Post a Comment

0 Comments