អបអរសាទរ ទិវាភពផែនដី ២២ មេសា
Celebrating Earth Day - April 22
"ថាមពលរបស់យើង ផែនដីរបស់យើង (Our Power, Our Planet)"
ក្នុងឱកាស ទិវាភពផែនដី ២២ មេសា សាលាបឋមសិក្សាអំពាក់១ សូមចូលរួមចំណែកក្នុងការផ្សព្វផ្សាយ និងលើកកម្ពស់ការយល់ដឹងអំពីការការពារបរិស្ថាន។ ភពផែនដីគឺជាផ្ទះរួមរបស់យើងទាំងអស់គ្នា ដូចនេះយើងត្រូវចាប់ផ្ដើមពីយើងទាំងអស់គ្នានៅថ្ងៃនេះ ដើម្បីផែនដីកម្ពុជា ស្អាត សុខសាន្ត និងចីរភាព។
សកម្មភាពសំខាន់ៗដែលយើងអាចធ្វើបានរួមមាន៖
- ការការពារធម្មជាតិ៖ ថែរក្សាព្រៃឈើ និងជីវៈចម្រុះ។
- ការកាត់បន្ថយសំរាម៖ ប្រើប្រាស់វត្ថុដែលអាចកែច្នៃឡើងវិញបាន។
- ការសន្សំសំចៃទឹក៖ ប្រើប្រាស់ទឹកដោយការទទួលខុសត្រូវ។
- ការដាំដើមឈើ៖ បង្កើនគម្របបៃតងសម្រាប់បរិយាកាសបរិសុទ្ធ។
On Earth Day, April 22, Ampeak 1 Primary School joins the global movement to protect our environment. Let's start today to ensure a clean, peaceful, and sustainable Cambodia for future generations. Our commitment includes protecting nature, reducing waste, saving water, and planting trees.

0 Comments