-->

សេចក្ដីអំពាវនាវ

សាលាបឋមសិក្សាអំពាក់១ ពិតជាត្រូវការនូវរាល់ជំនួយសប្បុរសធម៌ផ្សេងៗ ដើម្បីអភិវឌ្ឍន៍សាលារៀនបន្ថែមទៀត ទំនាក់ទំនង 0719798866 🙏សូមអរគុណ 🙏

កំណាព្យ

 កំណាព្យ


អ្នកទើសដឹងខុសដង              

ទើសមិនទំនងមកពីច្រណែន  

ដៀមដាមឌឺដងស្តីក្រឡាស់

យកពាក្យផ្តេសផ្តាស់មកផ្តោះផ្តង។


ពោលមួលបង្កាច់បង្ខូចការ       

ពាក្យច្រើនមុសា មិនទំនង

ឃើញគេមិនតបមិនតផង        

បានចិត្តកន្លងថាគ្រាន់បើ។


កើតមកជាមនុស្សត្រូវចេះគិត   

ត្រូវចេះពិនិត្យនូវទង្វើ

កុំវាយតម្លៃស្មានស្ទាក់ស្ទើរ       

បើល្ងង់កុំធ្វើដូចគេចេះ។

Credit : Meymey Mey

Post a Comment

0 Comments